ខេត្តសៀមរាប ថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤

ក្រុមការងារ អនុវត្តគម្រោង KHoding Hero នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) រួមជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាលាអនុវិទ្យាល័យ-វិទ្យាល័យ ចំនួ​ន ១៥ សាលា ដែលបាន និងកំពុងជួយសម្របសម្រួលក្នុងការផ្ដល់ទីតាំងបណ្ដុះបណ្ដាល និងម្ចាស់ផ្ទះ ចំនួន ១៧កន្លែង ដែលបាន និងកំពុងផ្ដល់ទីកន្លែងស្នាក់នៅដល់ Hero របស់យើងនៅក្នុងស្រុកជីក្រែង ស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប រយៈពេលមួយខែពេញដោយគិតចាប់ពីថ្ងៃទី៤ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។