រាជធានីភ្នំពេញ ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៤
បន្ទាប់ពីបានសម្ភាសន៍ និងជ្រើសរើសនិស្សិតស្ម័គ្រចិត្តរួចរាល់ ក្រុមការងារបានរៀបចំនូវវគ្តបណ្ដុះបណ្ដាលខ្លីមួយដើម្បីពង្រឹងបន្ថែមនូវសមត្ថភាព soft skill និង hard skill ទៅកាន់ Hero របស់យើងមុននឹងធ្វើការបញ្ជួនពួកគាត់ទៅកាន់ទីតាំងដែលត្រូវអនុវត្តគម្រោង។
ការបណ្ដុះបណ្ដាលនេះមានការចូលរួមពីអតីត Hero របស់យើង ដែលពួកមកចែករំលែកបទពិសោធន៍ក្រោមប្រធានបទដូចជា ការត្រៀមខ្លួនមុននឹងចុះទៅបំពេញបេសកម្ម ការចេះសម្របខ្លួនរស់នៅជាមួយអ្នកភូមិតាមទីជនបទ ការដោះស្រាយបញ្ហាដែលកើតឡើងកំឡុងពេលបំពេញបេសកកម្ម របៀបថត និងផលិតវីដេអូ Module Coding ដែលយើងផ្ដោតលើ Scratch, Introduction to Computer, Cloud Storage, Microsoft Office, Data Collection Procedure និងកិច្ចពិភាក្សាក្រុមទៅលើប្រធានបទផ្សេងៗ។