ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២៖ សកម្មភាពដឹងនាំក្រុមនិស្សិតស្ម័គ្រចិត្ត KHoding Hero ទៅកាន់ទីតាំងអនុវត្តគម្រោងដែលស្ថិតនៅក្នុងស្រុករំដួល និងស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងប្រកបជោគជ័យនិងសុវត្ថិភាព។

គួរំលឹកដែលថាកម្មវិធីនិស្សិតស្ម័គ្រចិត្ត KHoding Hero ជាកម្មវិធីមួយដែលបានរៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) និងសហកាជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)​ University of California, Berkeley ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ និងកាត់បន្ថយ គម្លាតបច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន(ICT) រវាងទីក្រុង និងជនបទ តាមរយៈការបណ្តុះបណ្តាលសិស្សានុសិស្ស វិទ្យាល័យ និងអនុវិទ្យាល័យ។ ក្រៅពីការចុះបណ្តាលខាងលើនេះនិស្សិតស្ម័គ្រចិត្តទទួលបានបទពិសោធដ៏ល្អៗ និងមានអត្ថន័យអំពីជីវភាពក្នុងការរស់នៅតាមតំបន់ជនបទ តំដាច់ស្រយាលជាដើម។ កម្មវិធីនេះមានរយៈពេល ចំនួន០១ខែ ដោយគិតចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ ថ្ងៃទី១៩ ខែកញ្ញា ២០២២។

#KHodingHero#CADT#USAID#UCBerkeley