ខេត្តសៀមរាប ថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤

ក្រុមការងារ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) រួមជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានចូលជួបសម្ដែងការគួរសមចំពោះថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុក ការិយាល័យ អ.យ.ក និងសាលាអនុវិទ្យាល័យ-វិទ្យាល័យ ហើយពិភាក្សាលើគោលបំណងស្នើសុំកិច្ចសហប្រត្តិបត្តការ កំណត់នូវទីតាំងបណ្ដុះបណ្ដាល ស្វែងរកទីកន្លែងស្នាក់នៅ និងស្នើសុំអាជ្ញាធរមូលដ្ឋានជួយរក្សាសន្តិសុខ និងសុវត្ថិភាពនិស្សិតស្ម័គ្រចិត្ត KHoding Hero របស់យើងដែលនឹងត្រូវចុះទៅបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាឌីជីថលដល់សិស្សានុសិស្សក្នុងស្រុកជីក្រែង ស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប រយៈពេលមួយខែពេញដោយគិតចាប់ពីថ្ងៃទី៤ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។